Home / ព័ត៌មានទូទៅ / ខេត្តព្រះសីហនុ បា្ររព្ធកម្មវិធីមិទ្ទិញអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៧

ខេត្តព្រះសីហនុ បា្ររព្ធកម្មវិធីមិទ្ទិញអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៧

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ខេត្តព្រះសីហនុ បានប្រារព្ធកម្មវិធីមិទ្ទិញអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០១៧ ដែលប្រារព្ធនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ ក្រោមប្រធានបទ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ ក្រោមអធិបតី ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងអស់លោក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលក្រុង ស្រុក និងមានការអញ្ចើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ អាជីវករ ភ្ញៀវកិតិ្ដយសជាតិ អន្ដរជាតិ សិស្សនិស្សិត និងសិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម និងក្មួយៗសហភាពសព័ន្ធយុវជនខេត្តព្រះសីហនុ ។ ក្នុងឪកាសដ៏មានតម្លៃនោះឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម អស់លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក ចៅសង្កាត់ មេភូមិ បងប្អូនប្រជាពលរដ្ឋ និងក្មួយៗ សិស្សនិស្សិត និងសិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនខេត្តព្រះសីហនុ ។

បន្ទាប់ពីបានថ្លែងអំណគុណរួចមកឯកឧត្តម ក៏បានមានប្រសាសន៍ថាកន្លងមកនេះអាជ្ញាធរខេត្តព្រះសីហនុ មន្ទីរ អង្គភាពជំនាញស្ថាប័នឯកជន អង្គការជាតិ អង្គការអន្ដរជាតិក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាខេត្តព្រះសីហនុយើងទាំងមូលបានកំពុងរៀបចំទុកដាក់រៀបចំអនាម័យសោភ័ណ្ឌភាពទីក្រុងស្អាត ហើយក៏បានធ្វើស្ថានីយបូមសំណល់រឹងរាវផ្លូវ ៥០២ និងឆ្នេរអូរឈើទាល ដើម្បីរំដោះទឹកស្អុយទៅស្ថានីយចម្រុះក៏ដូចជាកសាងសួនច្បារ ផ្លូវឆ្នេរ តាមចំនុចសំខាន់ៗមួយចំនួនក្នុងក្រុង និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត បន្ថែមទៅទៀតនោះសាលាខេត្តបានអប់រំ និងជម្រុញភោជនីយ៍ដ្ឋាន សណ្ឋាគារ ដាក់ធុងចម្រុះសំណល់រាវមុននឹងបង្ហូរចូលសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ធម្មជាតិ និងអន្ដរជាតិមកកំសាន្ដក្នុងទឹកដីតំបន់ឆ្នេរដែលមានអាកាសធាតុល្អប្រសើរ អាហារស្រស់ និងបន្លែផ្លែឈើស្រស់ៗមានរស់ជាតិឈ្ងុយឆ្ងាញ់ និងមានទីកន្លែងកំសាន្ដដ៏រុងរឿងសំបូរបែបផងដែរជា ពិសេសនៅតាមបណ្ដាកោះ។TR

(អត្ថបទ និងរូបភាពដោយ៖ ក្រុមគេហទំព័រខេត្តព្រះសីហនុ)

#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍលើគ្រប់វិស័យ

11 22 33 44 55 66 77 88 99 11110 222 333