Home / ព័ត៌មានសន្តិសុខសង្គម / បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូរសារធាតុញៀន នៅស្រុកកំពង់សីលា

បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូរសារធាតុញៀន នៅស្រុកកំពង់សីលា

កំពង់សីលា៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១២.៣៥នាទី កម្លាំងអធិការនគរបាលស្រុកកំពង់សីលា បានបង្រ្កាបករណី ជូញដូរដោយខុសច្បាប់នូរសារធាតុញៀន ស្ថិតនៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យបាន ០១ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១ឈ្មោះ ជា វីរះ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិគីឡូលេខ៦ សង្កាត់ស្ទឹងច្រាល ខណ្ឌឬស្សីកែវ ភ្នំពេញ
ទីលំនៅបច្ចុប្បន្នៈ ភូមិព្រៃប្រឹសិទ្ធ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
មុខរបរៈ កសិករ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៣ (ថ្មី)
អត្តសញ្ញាណបណ្ណៈ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE) ចំនួន ០៤ កញ្ចប់តូច ទម្ងន់ ០.៤៨ ក្រាម (ទម្ងន់សុទ្ធ)
-ទូរសព្ឌ ០១ គ្រឿង
ករណីទី ២- កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២០.២០នាទី កំលាំងអធិការនគរបាលស្រុកកំពង់សីលា បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅភូមិស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងមានដូចខាងក្រោម៖
១-ឈ្មោះ គុយ ទីឆាយ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៥ (ថ្មី)
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
២-ឈ្មោះ ពេជ្រ ឈិនអ៊ី ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-មុខរបរៈ សន្តិសុខ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ១២ (ថ្មី)
-អត្តសញ្ញាណបណ្ណ័ៈ គ្មាន
វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ០.០៣ ក្រាម (ទម្ងន់សុទ្ធ)
-ម៉ូតូ ០១ គ្រឿង
-ទូរសព្ឌ ០១ គ្រឿង
ករណីទី៣ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨.៣០ នាទី កំលាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនរួមនឹងវត្ថុតាងរួមមាន៖
១-ឈ្មោះ ឆឹម កុយ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើតៈ ភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត
-ទីលំនៅបច្ចុប្បន្នៈ ភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត
-មុខរបរៈ កម្មកររោងចក្រទឹកកក
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៥ (ថ្មី)
-អត្តសញ្ញាណបណ្ណ័ៈ 110493699
វត្ថុតាងដកហូតបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន (ICE) ចំនួន ០១កញ្ចប់ ទម្ងន់ ០.៤៦ ក្រាម (ទម្ងន់សុទ្ធ)
-ទូរសព្ឌ ០១ គ្រឿង
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពង់កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

drug