សង្កាត់៤៖ វេលាម៉ោង១៥:៣០នាទី កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើសគ្រឿងញៀន នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ដែលប្រព្រឹត្ត នៅចំណុច ក្រុមទី១៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ និង វត្ថុតាងរួមមាន៖
១/ ឈ្មោះ លី អាង ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិ១ឧសភា ឃុំកំពង់បាយ ស្រុកកំពង់បាយ ខេត្តកំពត ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ១០ សង្កាត់ផ្សារថ្មី០៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-មុខរបរកម្មករ
-កំរិតវប្បធម៌ ថ្នាក់ទី១២
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
២/ ឈ្មោះ ឈុន អាន ភេទប្រុស ឆ្នាំកំណើត២០០១ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-មុខរបរមិនពិតប្រាកដ
-កំរិតវប្បធម៌ ថ្នាក់ទី៧
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
៣/ ឈ្មោះ ឈុន ណេត ភេទប្រុស ឆ្នាំកំណើត២០០៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ទីកន្លែងកំណើតៈ ភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
-ទីលំនៅបច្ចុប្បន្នៈ ភូមិ០២ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
– មុខរបរមិនពិតប្រាកដ
-កំរិតវប្បធម៌ ថ្នាក់ទី៥
-អត្តសញ្ញាណប័ណ្ណ (គ្មាន)
-ពីបទៈ ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យករួមមានៈ
១/ ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ១៥ កញ្ចប់ ស្មើនឹង ៤,៤៥ ក្រាម (ទម្ងន់សុទ្ធ)
២/ ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
-ជនសង្ស័យទាំង០៣នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង ខេត្តព្រះសីហនុ ។