Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សាពីការរៀបចំប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

កិច្ចប្រជុំពិភាក្សាពីការរៀបចំប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ខេត្តព្រះសីហនុ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាពីការរៀបចំប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតី លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងមន្រ្ដីពាក់ព័ន្ធ និងលេខាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត។

ក្នុងកិច្ចប្រជុំនោះបានពិភាក្សាដោយផ្តោតទៅលើរប្រៀបវារៈដូចជា:
-ពាក់ព័ន្ធទៅនឹងការប្រារព្ធពិធី
-បើកការដ្ឋានសាងសង់ស្ដារនីតិសម្បទាស្ម័គ្រចិត្តនៅភូមិរិទ្ធី ឃុំកែវផុស ស្រុកស្ទឹងហាវ និងអានរបាយការណ៍ពីលទ្ធផលអនុវត្តន៍ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងខុសច្បាប់លើកទី១ត្រីមាសទី១ឆ្នាំង២០១៧ ព្រមទាំងការរៀបចំកម្មវិធីប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិនៅថ្ងៃទី២៦នេះ។TR

(ក្រុមគេហទំព័រខេត្ត)

1 2 3 4 5 6