ស្រុកព្រៃនប់៖ ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០១៧ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចុះពិនិត្យទីតាំងមួយចំនួនស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ក្នុងគោល បំណងពិនិត្យ និងចាត់វិធានការការពារទំនប់ទឹកប្រៃ ដើម្បីឱ្យកសិករនៅតំបន់នោះអាចធ្វើស្រែមានកំនើនជាងឆ្នាំមុនៗ។
នាឱកាសនោះ ឯកឧត្តមក៏បានចុះពិនិត្យសាលាបឋមសិក្សាជំម្ពូខ្មៅព្រមទាំងបាននាំយកនូវថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ រួមទាំងគ្រឿងឧបភោគ បរិភោគចែកជូនដល់សិស្សានុសិស្សនៅទីនោះផងដែរ។
លោកនាយកសាលាបឋមសិក្សាជម្ពូខ្មៅបានសំនូមពរដល់ឯកឧត្តមសូមជួយសាងសងស្ពានមួយខ្សែ និងជួយតបណ្តាញអគ្គីសនីចូលទៅសាលារៀនមួយនេះផង ព្រោះបច្ចុប្បន្នពុំទាន់មានអគ្គីសនីប្រើប្រាស់នៅក្នុងសាលានៅឡើយ។ ឆ្លើយតបនូវសំនូមពរទាំងនេះឯកឧត្តម យន្ត មីន បានឯកភាពជូនតាមសំនូមព្រមទាំងបានចាត់ឱ្យមន្រ្តីជំនាញទទួលបន្ទុកចាប់ផ្តើមអនុវត្តធ្វើការសិក្សា និងតបណ្តាញជូនប្រជាពលរដ្ឋចាប់ពីថ្ងៃនេះតទៅ។
ឯកឧត្តមក៏បានបន្តដំណើរទៅកាន់កសិដ្ឋានចិញ្ចឹមសត្វមួយកន្លែង ព្រមទាំងបន្តដំណើរឆ្ពោះទៅកាន់ផ្សារវាលរេញ និងចុះទៅកាន់ទីតាំងដែលរដ្ឋបាលខេត្តនឹងកសាងផ្លូវបេតុងមួយខ្សែជូនប្រជាពលរដ្ឋផងដែរ។TR
(រូបភាព អត្តបទដោយ៖ ក្រុមគេហទំព័រខេត្ត)
#រដ្ឋបាលខេត្តព្រះសីហនុ#អភិវឌ្ឍលើគ្រប់វិស័យ