រដ្ឋបាលខេត្ត៖ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្ដីពី ដំណើរការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០១៨-២០២០) របស់រដ្ឋបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងបានការអញ្ជើញចូលរួមពីមន្រ្ដីពាក់ព័ន្ធនានាផងដែរ។
ក្នុងអង្គប្រជុំនេះក៏បានពិភាក្សាលើបញ្ហឆមួយចំនួនដូចជា៖
-ការប្រមូលព័ត៌មានស្ដីពីតម្រូវការរបស់មូលដ្ឋានសម្រាប់ការកសាងកម្មវិធីវិនិយោគបិឆ្នាំរំកិលខេត្ត
-ការរៀបចំសេចក្ដីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត
-ការពិនិត្យ អនុម័ត និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។ បន្ទាប់ពីនេះក៏បានបង្ហាញនូវតារាងប្រតិទិនសម្រាប់ដំណើរការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិល (២០១៨-២០២០) របស់រដ្ឋបាលខេត្តព្រះសីហនុ។ TR