Home / ព័ត៌មានទូទៅ / ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ិនធើណេសិនណល អ៊ែឡាញ បានបើកជើងហោះហើរត្រង់ពី…

ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ិនធើណេសិនណល អ៊ែឡាញ បានបើកជើងហោះហើរត្រង់ពី…

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុនអាកាសចរណ៍ ជេស៊ី អ៊ិនធើណេសិនណល អ៊ែឡាញ J C International Airline ជាប្រភេទយន្ត ហោះ AIR BUS-A320 បានបើកជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា ចុះចតនៅវេលាម៉ោង៤ និង២០នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រកបដោយជោគជ័យ ។

តាមមន្ត្រីអាកាសចរណ៍ស៊ីវិលនៃអាកាសយានដ្ឋានអន្តរ ជាតិកងកេង មានទីតាំងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានឱ្យដឹងថា នេះជាជើងហោះ ហើរត្រង់ថ្មីមួយ ទៀតពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មកកាន់អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ នេះបង្ហាញពីការអភិវឌ្ឍ រីកចម្រើនខាងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស ធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ពង្រីកបាននូវជើង ហោះហើរត្រង់កាន់តែច្រើនឡើងពីប្រទេសក្នុងតំបន់អាស៊ី ។

នៅពេលខាងមុខឆាប់ៗនេះនឹងមានជើងហោះហើរត្រង់ពីខេត្តមួយចំនួន ក្នុងប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។ TR ដោយ លោក Somony Ngou

#ខេត្តព្រះសីហនុតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល

2 3 4 5 6 7 8