ស្រុកព្រៃនប់៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២០:៥០នាទី កម្លាំងអធិការនគរបាលស្រុកព្រៃនប់ បានបង្រ្កាបករណី ជូញដូរដោយខុសច្បាប់នូរសារធាតុញៀន ស្ថិតនៅ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យបាន ០១ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ឈ្មោះ កាញ់ សឿត ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
ស្រុកកំណើតៈ ភូមិព្រែកក្រូច ឃុំព្រែកនិន្ទ្រា ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ទីលំនៅបច្ចុប្បន្នៈ ភូមិ-ឃុំទួលទទឹង ស្រុកព្រៃនបន់ ខេត្តព្រះសីហនុ
មុខរបរៈ កម្មកររោងចក្រ
កម្រិតវប្បធម៌ៈ ថ្នាក់ទី ៧ (ថ្មី)
អត្តសញ្ញាណប័ណ្ណ: គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE) ចំនួន ០៦ កញ្ចប់តូច នឹង ០២ កញ្ចប់ធំ ទម្ងន់ ២. ៧២ក្រាម (ទម្ងន់សុទ្ធ)
ចំពោះករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។