Home / ព័ត៌មានសន្តិសុខសង្គម / ករណីបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

ករណីបង្ក្រាបការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ

សង្កាត់៤៖ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២២ និង ៣០ នាទី កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  មួយកន្លែងស្ថិតនៅចំណុចក្រុម២២ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម៖
១-ឈ្មោះ ប៉ែន ប៉ាវ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត៖ ក្រុង-ខេត្តព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ ស្នាក់នៅផ្ទះជួលក្រោយរោងចក្រ ញូស្តារ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ គ្មាន
-មុខរបរ៖ មិនពិតប្រាកដ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)៖ ចំនួន ០២ កញ្ចប់តូចទម្ងន់ ០.៣៧ ក្រាម(ទម្ងន់សុទ្ធ)
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

drug2