ខេត្តព្រះសីហនុ៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត បានសហការជាមួយមន្ទីរផែនការ និងទីចាត់ការផែនការនិងវិនិយោគខេត្ត បើកវគ្គបណ្តុះបណ្តាលស្តីពីការកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលថ្នាក់ខេត្ត ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឈិន សេងងួន អភិបាលរងខេត្ត។
គោលបំណង ដើម្បីផ្សព្វផ្សាយឯកសារបច្ចេកទេស ស្តីពីកម្មវិធីវិនិយោគបីឆ្នាំ រំកិលនៅថ្នាក់ខេត្ត ស្របតាមឯកសារបច្ចេកទេសថ្មី ជូនដល់ក្រុមការងារកសាងផែនការខេត្ត គ.ក.ស.កខេត្ត ក្រុង ស្រុក ក្រុមការងារអំពើហិង្សាតាមក្រុងស្រុក សរុប ៥៤នាក់ (ស្រី ០៨នាក់)។
វគ្គនេះសម្របសម្រួលដោយក្រុមគ្រូថ្នាក់ខេត្ត និងបុគ្គលិកអង្គការយូនិសេហ្វ៕ SV