ខេត្តព្រះសីហនុ៖ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំស្តីពីការបូកសរុបរបាយការណ៍ប្រចាំខែ ឧសភា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាល ក្រុង ស្រុក មន្រ្តីរាជការ នៃសាលាខេត្តព្រះសីហនុ និងមន្ទីរអង្គភាពនានា ជុំវិញខេត្តព្រះសីហនុ។TR
(ក្រុមគេហទំព័រខេត្តព្រះសីហនុ)