Home / ព័ត៌មានសន្តិសុខសង្គម / កំលាំងការិយាល័យនគរបាល និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរ…

កំលាំងការិយាល័យនគរបាល និងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរ…

សង្កាត់៣៖ កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង៣០ នាទី កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងអធិការនគរបាលក្រុងព្រះសីហនុ បានបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  មួយកន្លែងស្ថិតនៅចំណុចក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម៖
១+ឈ្មោះ សុខ សម្បត្តិ ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ
-ស្រុកកំណើត៖ ឃុំវាលរេញ ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ ក្រុម៨ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ គ្មាន
-មុខរបរ៖ អ្នកនេសាទ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)៖ ចំនួន ០១ កញ្ចប់ទម្ងន់ ០.០៥ ក្រាម(ទម្ងន់សុទ្ធ)
-ទូរសព្ឌ៖ ចំនួន ០១ គ្រឿង
-បំពង់សំរាប់ជក់ ៖ចំនួន ០១
ករណីទី ២ ៖ កាលពីថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២២ និង ០០នាទី កម្លាំងជំនាញបានធ្វើការបង្រ្កាបករណី សម្រួលអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែងស្ថិតនៅក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ រួមនឹងវត្ថុតាងដូចខាងក្រោម៖
២-ឈ្មោះ មីន មាស ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើត៖ ភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ នៅក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ធ្វើស្រែ
-មុខរបរ៖ មិនពិតប្រាកដ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីន(ICE)៖ ចំនួន ០៥ កញ្ចប់ទម្ងន់ ០.២៦ ក្រាម(ទម្ងន់សុទ្ធ)
-ទូរសព្ឌ ០១ គ្រឿង
ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

23d