សង្កាត់៤៖ កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ១៧ និង ២០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយ កំលាំងនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច ក្រុម២៧ ភូមិ២ សង្កាត់៤ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖
១.ឈ្មោះ យូ លីដុង ភេទ ប្រុស ២៣ ឆ្នាំ ជនជាតិ ខ្មែរ
-ស្រុកកំណើ់តៈ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
-លិខិតសម្គាល់ខ្លួនឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-មុខរបរៈ ជាងសំណង់
-កម្រិតវប្បធម៌ៈ ថ្នាក់ទី ៦ (ថ្មី)
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទីកកក ( ICE ) ចំនួន ០១ កញ្ចប់ធំ ២,៤ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។
ករណីទី ២ -កាលពីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ២២ និង ២០ នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយ កំលាំងនគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណី ជួញដូរគឿងញឿន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច ក្រុម៩ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ រួមជាមួយវត្ថុតាងចាប់យកដូចរាយលំអិតខាងក្រោម៖
១.ឈ្មោះ ជឿន បញ្ញា ភេទ ប្រុស ២៥ ឆ្នាំ ជនជាតិ ខ្មែរ
-ស្រុកកំណើ់តៈ ក្រុម៥ ភូមិ១ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្នៈ ក្រុម៥ ភូមិ១ សង្កាត់២ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ
-លិខិតសម្គាល់ខ្លួនឬ អត្តសញ្ញាណបណ្ណ័ៈ គ្មាន
-មុខរបរៈ រត់តុ
-កម្រិតវប្បធម៌ៈ ថ្នាក់ទី១២ (ថ្មី)
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទីកកក ( ICE ) ចំនួន ០១ កញ្ចប់ធំ ២,៤ ក្រាម (ទម្ងន់សុទ្ធ)
-ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ។
ករណីខាងលើនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ចូនជនសង្ស័យពាក់ព័ន្ធក្នុងករណីនេះ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវីធីតាមផ្លូវច្បាប់ ។