ខេត្តព្រះសីហនុ៖ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ រដ្ឋបាលខេត្ត បានរៀបចំនូវកិច្ចប្រជុំពិភាក្សាស្ដីអំពី ការចុះរុះរើសំណង់ប៉ះពាល់លើដីចំណីផ្លូវស្ថិតនៅភូមិបឹងវែង ឃុំបឹងវែង ស្រុកព្រៃនប់ ក្រោមអធិបតីភាពលោក ជាវ វិជ្ជាក់ អភិបាលរងទទួលបន្ទុក និង លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត រួមទាំងមានការអញ្ជើញចូលរួមពីមន្រ្ដីជំនាញមកពីមន្ទីរ អង្គភាពនានាក្នុងខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ លោក ជាវ វិជ្ជាក់ បានលើកឡើងថាការបើកផ្លូវឱ្យបានធំទូលាយ និងស្របទៅតាមប្លង់ប្រព័ន្ធរបស់មន្ទីរសុរិយោដីខេត្តគឺជាការជួយជ្រោមជ្រែងដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ «មានផ្លូវ គឺមានជីវិត» ហើយផ្លូវមួយខ្សែប្រវែង១០០ ម៉ែត្រនេះនឹងត្រូវបើកនៅក្នុងពេលឆាប់ៗខាងមុខនេះ។ TR