ព្រៃនប់-រាម៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះពិនិត្យការដាក់បង្គោលអគ្គីសនីដើរដោយថាមពលព្រះអាទិត្យតាមបណ្តោយផ្លូវជាតិលេខ៤ចាប់ពីចំណុចផ្លូវកែងបត់ទៅព្រលានយន្ត ហោះកងកេង រហូតដល់ស្ថានីយប្រេងឥន្ធនះតេលា ដើម្បីបំភ្លឺផ្លូវជូនប្រជាពលរដ្ឋ ជាពិសេសអាជីវករលក់ដូរក្នុងផ្សារមានភាពងាយស្រួលក្នុងការដឹកជញ្ជូនអីវ៉ាន់សម្រាន់ប្រកបអាជីវកម្មផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានជួបសំណេះសំណាល សួរសុខទុក្ខអាជីវករលក់ដូរក្នុងផ្សារអំពីស្ថានភាពផ្សេងៗក្នុងការប្រកបអាជីវកម្មនៅក្នុងផ្សារប្រចាំថ្ងៃរបស់ពួកគាត់៕ TR
#រដ្ឋបាលខេត្តព្រះសីហនុតែងយកចិត្តទុកដាក់ពីបញ្ហារបស់ប្រជាពលរដ្ឋ