Home / ព័ត៌មានទូទៅ / ចំណាយជាង៦.៣០០០ដុល្លាអាមេរិក សម្រាប់សមិទ្ធផលថ្មីជាចំណងដៃសម្រាប់ប្រជាពលរដ្ឋភូមិ CI5ខេត្តព្រះសីហនុ

ចំណាយជាង៦.៣០០០ដុល្លាអាមេរិក សម្រាប់សមិទ្ធផលថ្មីជាចំណងដៃសម្រាប់ប្រជាពលរដ្ឋភូមិ CI5ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមដំណើរដោយមន្ត្រីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ  និងសម្ពោធបើកការដ្ឋានសាងសង់ ផ្លូវលំមួយកន្លែងស្ថិតក្នុងភូមិពីធឿងឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ដែលមានប្រវែង៣០០០ម ទទឹង១៤មមានដាក់លូបង្ហូរទឹកចំនួន២កន្លែង និងមានលូកាត់ផ្លូវចំនួន៤កន្លែង គម្រោង និងចំណាយថវិកាអស់ប្រមាណ ៦.៣០០០ដុល្លាអាមេរិក។

នាឱកាសនោះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងគ្រានោះថា៖
មួយរយៈកាលចុងក្រោយនេះរដ្ឋបាលខេត្តបានសហការជាមួយភាគីជាប់ពាក់ពន្ធ័រួមគ្នាដោះស្រាយទំនាស់ដីធ្លីដែលបានកើតមាននៅខេត្តព្រះសីហនុបានជាច្រើនករណីហើយ។

ឯកឧត្តម បានបន្តថាបើតាមការប៉ាន់ប្រមាណទំនាស់ដែលបានដោះស្រាយរួចមានប្រហែលជា៧០%ហើយ ដើម្បីជាការឆ្លើយតបតាមសំនូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន CI5 ឯកឧត្តម យន្ដ មីន បានបញ្ជាក់បន្ថែមទៀតថារដ្ឋបាលខេត្តនៅតែតាំងចិត្តយ៉ាងមុតមាំថានឹងបន្តដោះស្រាយបន្តទៀតដើម្បីឈានទៅកាត់បន្ថយនិងបញ្ចប់ទាំងស្រុងនៅពេលអនាគត។

ក្នុងឱកាសនោះដែរលោក ស៊ុន សុផាត តំណាងប្រជាពលរដ្ឋនៅសហគមន៍ស៊ីអ៊ី៥ ក្បែរតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះសម្តែងអារម្មណ៍ត្រេកអរនិងគាំទ្រការដឹកនាំរបស់រដ្ឋបាលខេត្តព្រះសីហនុក្រោមការដឹកនាំរបស់ឯកឧត្តម យន្ត មីន ថាជាថ្នាក់ដឹកនាំគំរូល្អគួរអោយគោរព និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ៕ TR

(អត្ថបទ និងរូបភាពដោយ៖ ក្រុមគេហទំព័រខេត្ត)

a1 a2 a3 a4 a5 a6 a7 a8 a9 a10 a11 a12 a13