Home / ព័ត៌មានទូទៅ / ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអ៊ែត ជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ

ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអ៊ែត ជួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នុងឱកាសបំពេញការងារ នៅលើទឹកដីនៃខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំក្នុងខេត្ត  ជាច្រើនរូបទៀតបានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ MARia SARgren ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអ៊ែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី។ ដោយពិភាក្សានេះ បានផ្ដោតជាសំខាន់ទៅលើចំណងសាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រត្តិបត្តការ រវាងប្រទេសទាំងពីរ កម្ពុជានិងស៊ុយអ៊ែត។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ យន្ត មីន បានជម្រាប់ជូនគណៈប្រតិភូ អំពីដំណើការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពិសេសលើផ្នែកឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ដែលខេត្តព្រះសីហនុ គឺជាប៉ូលមួយក្នុងចំណោមប៉ូលទាំង៣បន្ទាប់ពីរាជ្យធានីភ្នំពេញ និងខេត្តសៀមរាម។

ឯកឧត្តម យន្ត មីន បានជម្រាបជូនប្រតិភូស្ថានទូតប្រទេសស៊ុយអ៊ែត អំពីលក្ខណៈពិសេសៗរបស់ខេត្តព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍ធម្មជាតិដ៏ល្អរួមមាន កោះ ឆ្នេរខ្សាច់ និងរមណីដ្ឋានជាច្រើនទៀតដែលផ្ដល់ ផាសុខភាព សំរាប់ភ្ញៀវទេសចរណ៍ គ្រប់រូប។

មានប្រសាសន៍តបវិញ លោកជំទាវMARia Sargren ឯកអគ្គរាជទូតថ្មី ប្រទេសស៊ុយអ៊ែតប្រចាំនៅកម្ពុជា បានសម្ដែងនូវអំណសាទរចំពោះបដិសណ្ឋារកិច្ចរបស់អាជ្ញាធរខេត្តសីហនុ ចំពោះទស្សនៈកិច្ចរបស់ប្រតិភូស្ថានទូតប្រទេសស៊ុយអ៊ែតក្នុងពេលនេះ និងបានចាត់ទុកថា សកម្ម
ភាពទាំងអស់គឺជាការឆ្លុះបញ្ចាំងនូវការលើកកំពស់សំរាប់កិច្ចសហប្រតិបត្តការយូអង្វែងរបស់ប្រទេសទាំងពីរផងដែរ។

ហើយពិធីនេះបានបញ្ចប់បន្ទាប់ពីភាគីទាំងពីរជូននូវវត្ថុអនុស្សាវរីយ៍ ទៅវិញទៅមកប្រកបដោយបរិយាកាសរីករាយនិងស្និតស្នាលបំផុត៕

1 2 3 4