ខេត្តព្រះសីហនុ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុបានរៀបចំនូវ កិច្ចប្រជុំការងាររបស់គណបញ្ជការសន្តិសុខអចិន្ត្រៃយ៏ (គសអ) ស្តីពីកិច្ចការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនឹង ប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
អង្គប្រជុំទាំងមូលបានថ្លែងអំពីរបាយការណ៏លទ្ធផលដែលគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបានអនុវត្តការងាររបស់ខ្លួនកន្លងមក និងការត្រៀមកំម្លាងដើម្បីការពារសនិ្តសុខ សណ្នាប់ឆ្នាប់នាឱកាសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ដែលនិងប្រព្រឹត្តនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។TR
(ក្រុមគេហទំព័រខេត្តព្រះសីហនុ)