Home / ព័ត៌មានទូទៅ / ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ

ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងអង្គប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ និងបានផ្សាយផ្ទាល់ តាមរយៈវីដេអូសំលេង។សាលាខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំតាមរយៈ ការផ្សាយផ្ទាល់ ពីវិមានសន្តិភាព មកកាន់បន្ទប់ វីដេអូសំលេង ដែលមាន សមាសភាព ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ ការអញ្ជើញចូលរួម លោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ លោក លោកស្រី មកពីស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តព្រះសីហនុផងដែរ។

នៅក្នុងកិច្ចប្រជុំ បានអនុវត្តទៅ តាមរបៀបវារៈអង្គប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ រួមមានៈ

១. សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

២. សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំ រំកិល ២០១៧-២០១៩។

៣. បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិលើ៖

៣.១. កិច្ចព្រមព្រៀងស្ដីពីការបង្កើត អង្គភាពស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣។
៣.២. ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្ដេជ្ញាបើកចំហ សេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ាន ស្ដីពីសេវា។
៣.៣. កិច្ចព្រមព្រៀងស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៤. ពិធីសារស្ដីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៥. ពិធីសារស្ដីពីក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន។
៣.៦. ពិធីសារទី៧ ស្ដីពីប្រព័ន្ធឆ្លងកាត់គយ។ (សម្បត្តិ)

01

02

03