ខេត្តព្រះសីហនុ៖ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៧ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំសាមញ្ញលើក ៣៦ អាណត្តិទី២របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាល-អភិបាលរង ក្រុង-ស្រុក រួមជាមួយនឹងមួយនឹងមន្រ្ដីដែលពាក់ព័ន្ធនានាផងដែរ។ ឯកឧត្តម ជាម ហ៊ីម ក៏បានមានប្រសាសន៍បើកនូវកិច្ចអង្គប្រជុំដោយអនុញ្ញាតិអោយអនុវត្តតាមរបៀបវារៈដែលបានគ្រោងទុកដូចទៅ៖
-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី២
-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត(គិតចាប់ពីថ្ងៃទី ២០ ខែមិនា ដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧)
-ពិនិត្យ និងអនុម័តរបាយកាណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត
-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ២ ចាប់ពីខែ កក្កដា ឆ្នាំ ២០១៧ ដល់ខែមិថុនា ឆ្នាំ ២០១៨
-ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។ TR
(អត្ថបទ និង រូបភាពដោយ៖ ក្រុមគេហទំព័រខេត្ត)