ស្រុកព្រៃនប់៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ប្រាក់ ចាន់ធឿន អគ្គលេខាធិការ នៃគណៈកម្មាធិការដោះស្រាយបាតុកម្ម កូដកម្ម នៅតាមគ្រប់មុខសញ្ញា បានធ្វើការសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ផ្សព្វផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ គោលនយោបាយបេឡាជាតិរបបសន្តិសុខសង្គម។
កម្មវិធីនេះមានបងប្អូនកម្មករ និងអ្នកបើករថយន្តដឹកកម្មករ ចូលរួម៣៧៣ នាក់ និងមានសហព័ន្ធសហជីពចំនួន ៤ ចូលរួមផងដែរ។TR#ចូលរួមលើកស្ទួយជីវភាពកម្មករក្នុងខេត្តព្រះសីហនុ