Home / ព័ត៌មានទូទៅ / ពិធីសម្ពោធកុដិ និងសមិទ្ធិផលនានាក្នុងវត្តព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ពិធីសម្ពោធកុដិ និងសមិទ្ធិផលនានាក្នុងវត្តព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

កោះរ៉ុង៖ ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ អញ្ជើញសម្ពោធសមិទ្ធិផលនានាក្នុងវត្តព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរក្រុង សង្កាត់ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

លោក សេង ហួរលាង ចៅសង្កាត់រងកោះរ៉ុង បានឱ្យដឹងថា វត្តគិរីជលសារ ហៅវត្តកោះរ៉ុង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង ខេត្តព្រះសីហនុ បានសាងសង់នៅឆ្នាំ១៩៩៧លើផ្ទៃដី ៤ហិកតា ដោយសារមានការគាំទ្រពីអាជ្ញាធរសង្កាត់ ក្រុង ខេត្ត ពិសេសដោយមានការជួយឧបត្ថម្ភពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ មេបញ្ជការកងទ័ពជើងទឹក បានជួយផ្តួចផ្តើមក៍សាងបាននូវសមិទ្ធិផលជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ និងមានការចូលរួមពីសប្បុរសជន ពុទ្ធបរិសទ័ចំណុះជើងវត្ត បានសម្រេចសាងសង់កុដិមួយខ្នងមានបណ្តោយ ១២ម៉ែត្រ ទទឹង ៧.៥០ម៉ែត្រ ចំណាយថវិកាចំនួន២៨.០០០ដុល្លាអាមេរិក ដែលត្រូវដាក់ឱ្យសម្ពោធប្រើ ប្រាស់ជាផ្លូវការនាពេលនេះ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបានផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុកបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស និងការដឹកនាំធ្វើឱ្យមានការីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅទូទាំងប្រទេសមានវត្តប្រមាណជាង ៤.៨៧២វត្ត និងមានព្រះសង្ឃជាង ៦៩.១៩៩អង្គ ។

ឯកឧត្តមអភិបាលខេត្ត អគុណគំនិតផ្តួចផ្តើម របស់ចៅអធិការ វត្ត សប្បុរសជន និងពុទ្ធបរិស័ទ ពិសេសឯកឧត្តម នាយឧត្តមសេនីយ ទៀ វិញ ដែលបានផ្តួចផ្តើមកសាងវត្តនេះ ព្រមទាំងបានបរិច្ចាកធនធាន និងថវិកា ដើម្បីរួមសាមគ្គីក្នុងការសាងសង់បាននូវសមិទ្ធិផលនានាក្នុងវត្តព្រែកស្វាយសម្រាប់ទុកជាទីសេនាសនះ ដ៏ល្អប្រសើរ ។

វត្តអារាម គឺជាមជ្ឍមណ្ឌលមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះដឹងផ្នែកអក្សសាស្ត្រ និងជំនាញផ្សេងៗ ទាំងផ្លូវលោក និងផ្លូវធម៌អរិយធម៌ ប្រពៃណី និងថែរក្សាព្រលឹងខ្មែរតាំងពីបុរាណកាលមក វត្តអារាមជាកន្លែងសម្រាប់ស្នាក់អាស្រ័យរបស់សិស្ស និស្សិត កូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រ ជាជម្រកចាស់ជរា កុមារកំព្រារគ្មានទីពឹង ជាកន្លែងសម្រាប់អប់រំ ទូន្មាន ប្រៀនប្រដៅ និងការហាត់ពត់ចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រ ទេសជាតិ មានសុខសន្តិភាព សម្រាប់ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បើគ្នានសន្តិភាព គឺគ្នានការអភិវឌ្ឍនេះគឺកត្តាសត្យានុម័តដែលមិនអាចប្រកែកបាន យើងត្រូវខិតខំថែរក្សាសន្តិភាពដ៍ល្អផូផង់ឱ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតកូនចៅជំនាន់ក្រោយ ។

ឯកឧត្តមបានបន្តទៀតថា តំបន់កោះត្រូវបានចុះវាស់វែង ដើម្បីផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដែលរដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានធ្វើការវាស់វែងរួចរាល់កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦កន្លងមក ដោយសារតែយើងត្រូវរៀបចំប្លង់គោល(ប្លង់មេ) ហើយទើបចេញប្លង់កម្មសិទ្ធជូនប្រជាពលរដ្ឋនៅតំបន់កោះ ដោយសារប្លង់គោល ត្រូវមានការចុះហត្ថលេខាដោយក្រសួងបី មានដូចជា ក្រសួងបរិស្ថាន ទេសចរណ៍ និងក្រសួងរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ។ តំបន់កោះដូចពេជ្រមិនទាន់ឆ្នៃ ដែលមានសម្បត្តិធម្មជាតិច្រើនមហាសាល ទីមួយ ឆ្នេរសមុទ្រមានខ្សាច់សស្អាត ទីពីរ ទឹកសមុទ្រមានពណ៍ខៀវស្រងាត់ និងទីបី ទេសភាពតំបន់ព្រៃឈើស្រស់ត្រកាល កត្តាទាំងបីនេះហើយទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តតំបន់កោះក្នុងខេត្តព្រះសីហនុមានការកើនឡើងពីមួយឆ្នាំទៅមួយ ឆ្នាំ ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតលើពិភពលោក ដែលទទួលស្គាល់ដល់អន្តរជាតិ ដូច្នេះសូមបងប្អូនតំបន់កោះត្រូវចូលរួមថែរក្សាការពារបរិស្ថាន កុំឱ្យមានទឹកកក្វក់ហូរចូលសមុទ្រនាំឱ្យខាតបង់ផលប្រយោជន៍របស់យើងទាំងអស់គ្នា ។

ឯកឧត្តម យន្ត មីន សង្ឃឹមថា តំបន់កោះរ៉ុង និងមានការអភិវឌ្ឍរីកចម្រើន និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង ព្រមទាំងផ្តាំផ្ញើរប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាណ៩ ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសកុំប្រព្រឹត្តិគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះនាំមកនូវការខាតបង់ ខូចអនាគតជាពលរដ្ឋល្អក្នុងសង្គមអភិវឌ្ឍនាពេលបច្ចុប្បន្ន ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានចែកអំណោយដល់ប្រជាពលរដ្ឋចូលរួមចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ ក្រម៉ា១ និងថវិកា ១០.០០០រៀល សិស្សានុសិស្ស ១៣០នាក់ ម្នាក់ ទទួលបានថវិកា ៥,០០០រៀល សន្តិសុខភូមិ ៣១នាក់ ក្នុងម្នាក់២០.០០០ រៀល។ TR

#មន្ទីរព័ត៌មានខេត្តព្រះសីហនុ

%e1%9f%a1 %e1%9f%a2 %e1%9f%a3 %e1%9f%a4 %e1%9f%a5 %e1%9f%a6 %e1%9f%a7 %e1%9f%a8 %e1%9f%a9 %e1%9f%a1%e1%9f%a0 11 %e1%9f%a1%e1%9f%a1 %e1%9f%a1%e1%9f%a2 %e1%9f%a1%e1%9f%a3