ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន បានអញ្ជើញចុះពិនិត្យទីតាំងដីជាប់នឹងកងពល៧០ ក្នុងតំបន់ក្បាលឆាយទំហំប្រមាណជាង ១ ហិកតា ដែល សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ផ្តល់ជាអំណោយជូនប្រជាពលរដ្ឋចំនួន ៥៩ គ្រួសារ ។
ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋទាំង ៥៩ គ្រួសារ មានចិត្តសប្បាយរីករាយជាពន់ពេក ព្រមទាំងថ្លែងអំណរគុណ និងគោរពជូនពរដល់សម្តេចតេជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជួបតែសុខភាពល្អ សេចក្តីសុខ ដើម្បីដឹកនាំប្រទេសកាន់តែអភិវឌ្ឍន៍រីកចម្រើន។TR