ខេត្តព្រះសីហនុ៖ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៍ខ្ពង់ខ្ពស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល កម្មការិនី កម្មករ និង និយោជិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាស អបអរសាទរខួបលើកទី១៣១នៃទិវាពលកម្មអន្តរជាតិ១ឧសភា។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានថ្លែងសំណេះសំណាល ជាមួយកម្មករ កម្មការីនី បុគ្គលិកកំពង់ផៃស្វយ័តក្រុងព្រះសីហនុ ដែលមានវត្តមាន ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការនិងជារដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីតំណាងដ៍ខ្ពងខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញជាអធិបតីក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិលើកទី១៣១ នាថ្ងៃទី១ ឧសភា ២០១៧។
ឯកឧត្តមទេសរដ្ខមន្ត្រី បានថ្លែងបញ្ជាក់ អំពីដំណាក់កាលនៃការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ក្រោយពីប្រទេសជាតិ ទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកំពង់ផែស្វ័យតក្រុងព្រះសីហនុ មានលទ្ធភាពអភិវឌ្ឍនិងពង្រីកសមត្ថភាព របស់ខ្លួនជាបន្ត
បន្ទាប់គឺ :
– ឆ្នាំ២០០២ដល់ឆ្នាំ២០០៥: សាងសង់ផែកុងតឺន័រប្រវែង២៤០ម៉ែត្រ ជំម្រៅទឹក១១.៥ម៉ែត្រចំណាយថវិកាអស់ចំនួន៣៣.៧លានដុល្លាអាមេរិក។
– ឆ្នាំ២០០៥ដល់ឆ្នាំ២០០៩: សាងសង់ផែកុងតឺន័របន្ថែមប្រវែង១៦០ម៉ែត្រ(បង្គ្រប់៤០០ម៉ែត្រ)ជំម្រៅទឹក១១.៥ម៉ែត្រនិងបំពាក់មធ្យោបាយលើកដាក់
កុងតឺន័រចំណាយថវិកាអស់ចំនួន៣៤.៨លានដុល្លា
អាមេរិក។
– ឆ្នាំពី២០០៩ដល់ឆ្នាំ២០១២: សាងសង់តំបន់សេដ្ឋកិច្ចពិសេស ចំណាយថវិកាអស់ចំនួន៣៥.៩លានដុល្លាអាមេរិក។
– ឆ្នាំ២០១៥ដល់ឆ្នាំ២០១៨: កំពុងសាងសង់ផែពហុបំណងប្រវែង៣៣០ម៉ែត្រ ជំម្រៅទឹក១៣.៥ម៉ែត្រនិងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេង ដែលមានបណ្ដោយ២០០ម៉ែត្រ ជំម្រៅទឹក៧.៥ម៉ែត្រដោយ
គ្រោងចំណាយថវិកាចំនួន៧៤.២លានដុល្លាអាមេ
រិក។
– ចុងឆ្នាំ២០១៦ និងខែមករាឆ្នាំ២០១៧: បានបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបចំនួន០២សម្រាប់ប្រភេទQC(០២គ្រឿង)និងRTG (០៩គ្រឿង)សម្រាប់ការបង្កើនសមត្ថភាពនិងគុណភាពសេវាកម្មលើកដាក់កុងតឺន័រដោយប្រើប្រាស់ថវិកាកំពង់ផែចំនួន២២លានដុល្លាអាមេរិក។
សូមអានព័ត៌មានបន្ត នៅទំព័រទី២ ….