រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ នៅវត្តព្រៃនប់ មានរៀបចំ ពិធីសំណេះសំណាលក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត ជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តទូទាំងខេត្តចំនួន ២០០ អង្គ/នាក់ ដែលបាននិមន្តចូលរួមកិច្ចប្រជុំគណៈសង្ឃខេត្តដើម្បីរៀបចំរចនាសម្ព័ន្ធមន្រ្តីសង្ឃ និងត្រៀមរៀបចំបុណ្យវិសាខបូជា។
ក្នុងពិធីនោះឯកឧត្តមគណៈអធិបតីបានប្រគេនព្រះសង្ឃ និងជូនគណៈកម្មការអាចារ្យវត្តនូវថវិកា ៥០ ០០០ រៀលក្នុងមួយអង្គ/នាក់។ TR