កោះរ៉ុង៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទព័ជេីងទឹក និងជាមេបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត និងលោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀតផងនោះ បាននាំយកទូរកុងតឺនរ័ទៅទម្លាក់ចូលក្នុងបាតសមុទ្រ នៅកោះរ៉ុងសន្លឹម ដេីម្បីធ្វើជារបាំងការពារជីវៈចម្រុះ និងផ្កាថ្មក្នុងតំបន់នោះ។
នេះជាវិធានការការពារមិនឲ្យមានទូកធំៗ និងការចូលទៅនេសាទក្បែរឆ្នេរទីកន្លែងដែលមានផ្កាថ្មឬជីវៈចម្រុះផ្សេងៗ និងសម្រាប់ធ្វេីជាទីជម្រកមច្ឆាជាតិផងដែរ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថាវិធានការនេះនឹងធ្វើជាបន្តបន្ទាប់ថែមទៀត រួមទាំងថ្លែងអំណរគុណដល់គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ព្រមទាំងសប្បុរសជនទាំងអស់ដែលផ្តួចផ្តេីមធ្វេីការងារនេះ និងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ចូលរួមជួយការពារជីវៈចម្រុះបាតសមុទ្រអោយបានល្អ៕ TR