ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី ២៨ ខែ មេសា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការកាយ ស្តារលូទឹកដែលកកស្ទះដោយសារសម្រាម របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត និងបានលើកទឹកចិត្ត ដល់ក្រុមការងារដែលបានកំពុងកាយសំរាមក្រោមស្ពានអូរសំអាត ដែលព្យាយាមធ្វើការអស់ពីកម្លាំងកាយចិត្ត ក្នុងការស្ដារសំរាមតាមអូរដើម្បីអនាម័យក្រុងទាំងមូល។
រដ្ឋបាលខេត្តសូមស្នើសុំបងប្អូន បញ្ឈប់ការបោះសំរាមតាមអូរ បឹង ព្រែក និងទីសាធារណៈក្នុងក្រុងទាំងអស់ ហើយក៏ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលគោរពច្បាប់ និងរក្សាបានអនាម័យគ្រប់ទីកន្លែង។ TR