ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន បានចូលរួមបើកកិច្ចប្រជុំស្តីពីការស្វែងរកដៃគូពាណិជ្ជកម្ម រវាងសភាពាណិជ្ជកម្មថៃ-កម្ពុជា នៅសណ្ឋាគាឯរឯករាជ្យមានខ្លឹមសារដូចខាងក្រោមៈ ឯកឧត្តម អភិបាលខេត្តបានជម្រាបជូន ដល់ពាណិជ្ជករថៃអំពីសក្តានុពល និងការអភិវឌ្ឍខេត្តព្រះសីហនុ។ បន្ទាប់មក តំណាងពាណិជ្ជករថៃបានមានមតិថា ការចាប់ដៃគូរពាណិជ្ជកម្មជាមួយគ្នានេះ មិនមែនតែលើផ្នែកអាហារនិងភេសជ្ជៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងនឹងស្វែងរកវត្ថុធាតុដើមនៅខេត្តព្រះសីហនុ ដើម្បីផលិតចេញជាផលិតផលសម្រេចផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់តំណាងពាណិជ្ជករថៃ ប៉ុន្តែ
ឯកឧត្តម អភិបាលខេត្តបានស្នើពាណិជ្ជករថៃនិងខាងសភាពាណិជ្ជកម្មថៃឱ្យបង្កើតរោងចក្រផលិតអាហារនិងភេសជ្ជៈ និងប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងខេត្ត និងកែច្នៃជាផលិតផលសម្រេច រួចនាំចេញទៅប្រទេសថៃវិញ កាន់តែល្អប្រសើរ។
ឯកឧត្តមអភិបាលក៏ស្នើឱ្យសភាពាណិជ្ជកម្មថៃនិងកម្ពុជាជម្រុញការបង្កើតបណ្តាញទេសចរណ៍ផ្លូវសមុទ្រ(កប៉ាល់ទេសចរណ៍) ពីប្រទេសថៃ មកកម្ពុជា និងឆ្ពោះទៅកាន់កោះភូគក ខេត្តគៀនយ៉ាង ប្រទេសវៀតណាម៕TR អត្ថបទ និងរូបភាព លោក ប្រាក់ វិសាល