ស្រុកព្រៃនប់៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន២៣ ខ្នង ក្នុងនោះរួមមានសាលារៀនផងដែរ នៅក្នុងឃុំ អូឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ត្រូវបានរងផលបះពាល់ពីជំនន់ទឹកភ្លៀងជន់លិច ភ្លាមៗនោះដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងដាក់ផែនការដោះស្រាយបញ្ហាចំពោះមុខភ្លាមផងដែរ។
សូមបញ្ជាក់ថាបញ្ហាបណ្តាលឱ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋនេះមាន:
១- ទំនប់ទឹកខាងលើបានបើកទ្វារបង្ហូរទឹកចេញមកច្រើន
២- រសៀលថ្ងៃទី២៥ នេះមានភ្លៀងធ្លាក់មួយមេយ៉ាងធំ
៣- ប្រឡាយរំដោះទឹកមានសភាពរាក់
ឯកឧត្តមអភិបាលខេត្តបានពិភាក្សាជាមួយមន្ត្រីជំនាញ និងប្រជាពលរដ្ឋរងគ្រោះផ្ទាល់ បានធ្វើការដោះស្រាយបញ្ហាទាំងអស់នេះរួមមាន:
១- ជីកកាយប្រឡាយចំនួន២ខ្សែ ឱ្យធំ និងជ្រៅជាងមុន ប្រវែងប្រមាណជាង ៣ គីឡូម៉ែត្រ
២- ចាក់ដីពង្រីកទំនប់សម្រាប់ឆ្លងគ្រឿងចក្រកាយប្រឡាយរំដោះទឹកទៅសមុទ្រ ចំនួន១០០ ឡាន
៣- ចាក់ដីលើកទំនប់ប្រវែងប្រមាណជាង ៣០០ ម៉ែត្រ ដើម្បីការពារការលិចលង់បន្តទៀត។
ក្រោយពីដាក់ផែនការទាំងអស់ប្រជាពលរដ្ឋបានសំដែងនូវការសប្បាយចិត្តក្រោយពីអាជា្ញធរខេត្តចុះមកដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទាន់ពេលវេលា។ TR
ឯកសារវីដេអូ៖
https://www.facebook.com/preahsihanoukprovincialadministration/videos/1759933394296748/
https://www.facebook.com/preahsihanoukprovincialadministration/videos/1759940547629366/