Home / ព័ត៌មានទូទៅ / កម្លាំងនគរបាលខេត្ត បន្តចុះរឹតបណ្តឹងការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍

កម្លាំងនគរបាលខេត្ត បន្តចុះរឹតបណ្តឹងការអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នគរបាលខេត្តព្រះសីហនុ បន្តចុះរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ២១:០០ នាទី តាមដងវិថីឯករាជ្យ ខាងមុខមន្ទីរសុខាភិបាលខេត្ត ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ លោកវរសេនីយ៍ទោ កេត សុភក្រ័្ត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងចំនួន ២១ នាក់ ដើម្បីចុះអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យរកអ្នកបើកបរមានជាតិស្រវឹង និង មិនពាក់មួកសុវត្តិភាពពេលយប់។
ក្រុមការងារពិនិត្យឃើញថា:
-អ្នកបើករថយន្ត ១៦នាក់ មានជាតិអាល់កុល ៥នាក់ ពិន័យ ១ នាក់។
-អ្នកបើកម៉ូតូ ១៤ នាក់ គ្មានជាតិអាល់កុល ។
-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរលើម៉ូតូ មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ ចំនួន ២៥នាក់ ពិន័យ ១៩នាក់ ណែនាំ ០៦នាក់ ស្រី ០៦នាក់។
-គ្មានកញ្ចក់មើលក្រោយ ២គ្រឿង ត្រូវទទួលពិន័យ។

សូមប្រជាពលរដ្ឋទាំងអស់រួមគ្នាគោរពច្បាប់ចរាចរណ៍! TR

trafic trafic1 trafic2 trafic3 trafic4