Home / រដ្ឋបាលខេត្ត / កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងបានរៀបចំនូវកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី២ ដែលរៀបចំដោយ ក្រុមប្រឹក្សាខេត្តព្រះសីហនុនៅសាលាខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលខេត្តព្រះសីហនុ លោកអភិបាលរងក្រុង លោក លោកស្រី សមាជិកដែលអញ្ជើញមកពីមន្ទីរអង្គភាពនានាផងដែរ។

ក្រៅពីឯកឧត្តមបានមាននូវប្រសាសន៏នែនាំនានានៅក្នុងអង្គប្រជុំក៏បានលើកឡើងនូវចំនុចសំខាន់ៗមកពិភាក្សាតាមការគ្រោងទុករួមមាន៖
-ពិនិត្យទៅលើកូរ៉ុម
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី២
-ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០១៧ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧)
-ពិនិត្យ និងអនុម័តលើ សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈកម្មការរៀបចំគម្រោងរដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០១៧
-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការសកម្មភាព និងថវិការប្រចាំឆ្នាំ២០១៧ របស់មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ
-ផ្សព្វផ្សាយពីតួនាទី ភារកិច្ច របស់ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត
-ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្រ្តីសាលាខេត្តព្រះសីហនុ (មុនចូលឆ្នាំប្រពៃណីខ្មែរ)
-ស្តាប់របាយការរបស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ
រួមទាំងពិភាក្សាអំពីបញ្ហាផ្សេងៗទៀត។TR

(រូបភាព និងអត្ថបទដោយ៖ គេហទំព័រខេត្តព្រះសីហនុ)

%e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8 %e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8 %e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8 %e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8 %e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8 %e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8 %e1%9e%80%e1%9e%b7%e1%9e%85%e1%9f%92%e1%9e%85%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%87%e1%9e%bb%e1%9f%86%e1%9e%9f%e1%9e%b6%e1%9e%98%e1%9e%89%e1%9f%92%e1%9e%89%e1%9e%9b%e1%9e%be%e1%9e%80%e1%9e%91%e1%9e%b8