ខេត្តព្រះសីហនុ៖ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ គណៈប្រតិភូអគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុបានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នាឱកាសនេះដែរ ឯកឧត្តម ដូ ស៊ីគៀវ ក៏បានសាកសួរសុខទុក្ខ និងបានជូនពរជ័យដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីរាជការទាំងអស់នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ នាពេលខាងមុខ ឆ្លើយតបនឹងការជូនពរជ័យ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ដូ ស៊ីគៀវ រួមទាំងគណៈប្រតិភូតទាំងមូល ដែលបានអញ្ជើញមកសំដែងការគួរសមនាឱកាសនេះ និងបានសាកសួរសុខទុក្ខ និងជូនពរដល់គណៈប្រតិភូផងដែរ។
ជាកិច្ចចុងក្រោយឯកឧត្តម ដូ ស៊ីគៀវ អគ្គកុងស៊ុលសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ក៏បានជូននូវវត្ថុអនុស្សាវរីយ៍ដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ ។TR
(រូបភាព និងអត្ថបទ៖ ក្រុមគេហទំព័រ)