Home / ព័ត៌មានទូទៅ / ការប្រឡងសម្រស់ឯកវាយនភណ្ឌ័សម្រាប់កម្មករ កម្មការីនីរោងចក្រ ដែលមានរូបសម្ជស្សស្រស់ស្អាត ប្រចាំខេត្តព្រះសីហនុ

ការប្រឡងសម្រស់ឯកវាយនភណ្ឌ័សម្រាប់កម្មករ កម្មការីនីរោងចក្រ ដែលមានរូបសម្ជស្សស្រស់ស្អាត ប្រចាំខេត្តព្រះសីហនុ

តំបន់សេដ្ឋកិច្ចពិសេស៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នាយប់ថ្ងៃទី៣១ ខែមីនា នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងការប្រឡងសម្រស់ឯកវាយនភណ្ឌ័សម្រាប់កម្មករ កម្មការីនីរោងចក្រដែលមានរូបសម្ជស្សស្រស់ស្អាត ប្រចាំខេត្តព្រះសីហនុ។

ក្នុងនោះមានយុវនារីជាកម្មការីនី៤រូប និងយុវជនជាកម្មករ៤រូប ដែលជាប់ជាបេក្ខភាពតំណាងឱ្យខេត្តព្រះសីហនុសម្រាប់ទៅចូលរួមប្រកួតវគ្គផ្តាច់ព្រត្រ័នៅរាជធានីភ្នំពេញនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។

បេក្ខនារីជ័យលាភីមាន៤រូបមាន៖
១- កញ្ញា អ៉ឹង មិក អាយុ ២៣ ឆ្នាំ កម្ពស់ ១.៦៦ ម៉ែត្រមកពីរោងចក្រ ហុងដូ
២- កញ្ញា ទៀន សូនីតា អាយុ ១៩ ឆ្នាំ កម្ពស់ ១.៦៧ ម៉ែត្រ មកពីរោងចក្រ ម៉េនអ៊ូ ហ្គាមេន ខូអិលធីឌី
៣- កញ្ញា អ៊ិន សុវណ្ណចាន់ដែន អាយុ ២២ ឆ្នាំ កម្ពស់ ១.៦៣ ម៉ែត្រ មកពីរោងចក្រ យ៉ាហ្សាគី ខេត្តកោះកុង
៤- កញ្ញា សយ សន្យា អាយុ ១៨ ឆ្នាំ កម្ពស់ ១.៦៥ ម៉ែត្រ មកពីរោងចក្រ ហ្វាញ ហ្វ័រីញ។

បេក្ខជនមាន៤រូបមាន៖
១- លោក ឈឹម សុវណ្ណគង្គា អាយុ ២៤ ឆ្នាំ កម្ពស់ ១.៧៤ ម៉ែត្រ មកពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
២- លោក ឃួន ពិសី អាយុ ២៦ ឆ្នាំ កម្ពស់ ១.៧៨ ម៉ែត្រ មកពីរោងចក្រ អូជីតិច ហាតា
៣- លោក ផាត់ ធាវី អាយុ ២២ ឆ្នាំ កម្ពស់ ១.៧៦ ម៉ែត្រ មកពីរោងចក្រ ខេមបូឌាន ចាន់ស៊ីន
៤- លោក ពុធ ធារិទ្ធិ អាយុ ២៥ ឆ្នាំ កម្ពស់ ១.៧៥ ម៉ែត្រ មកពីរោងចក្រ pacific home fashion ។ TR

រូបភាព លោក ហ៊ុយ ប៊ុនឡេង

1 2 3