ស្រុកព្រៃនប់៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះ មានមន្រ្តីជំនាញមកពីមន្ទីរ អង្គភាព នានា រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្ត ការជីកកាយ ស្តារប្រព័ន្ធលូបង្ហូរទឹកសំខាន់ៗក្នុងឃុំវាលរេញ ជាពិសេសប្រព័ន្ធលូហូរឆ្លងកាត់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំនុចទីប្រជុំជន និងនៅក្បែរផ្សារវាលរេញ ដើម្បីបញ្ជៀសការជន់លិច ពីជំនន់ទឹកភ្លៀងនារដូវស្សា នឹងចូលមកដល់ឆាប់ៗនេះ ដែលជាចំណាត់ការទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ជុំវិញករណីជំនន់ទឹកភ្លៀង នៅក្នុងតំបន់ផ្សារវាលរេញ និងទីតាំងពាក់ព័ន្ធដ៍ទៃទៀតក្នុងទីប្រជុំជនស្រុកព្រៃនប់។TR
រូបភាព ស្រុកព្រៃនប់