Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ ស្តីពីការបិទវគ្គសវនកម្ម នៅខេត្តព្រះសីហនុ

កិច្ចប្រជុំ ស្តីពីការបិទវគ្គសវនកម្ម នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពីការបិទវគ្គសវនកម្មនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោក លោកស្រី អនុនាយកដ្ឋាន អនុប្រធានការិយាល័យ មន្រ្តី អាជ្ញាធរសវនកម្មជាតិ រួមទាំងមន្រ្តីមកពីមន្ទីរអង្គភាពនានាដែលជាប់ពាក់ព័ន្ធ។

ក្រោយពីកិច្ចបើកអង្គប្រជុំដោយលោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ រួចមកលោកអនុ.នាយកដ្ឋាននៃអាជ្ញាធរសវនកម្មជាតិ និងលោកអនុប្រធានការិយាល័យ នៃអាជ្ញាធរសវនកម្មជាតិក៏បានថ្លែងនូវកង្វះខាតនានារបស់មន្ទីរនានា រួមទាំងបានមានប្រសាសន៏ណែនាំ និងបានសាកសួរនូវចំណុចខ្វះខាតទាំងឡាយដើម្បីធ្វើការកែលំអរ។

ជាចុងបញ្ចប់លោកស្រី ហៀក ហ៊ឹមុល្លី អភិបាលរងខេត្តព្រះសីហនុ បានថ្លែងបិទកម្មវិធី និងបានថ្លែងអំណរគុណដល់គណៈប្រតិភូតអាជ្ញាធរសវនកម្មជាតិដែលបានចំនាយពេលវេលា មកចុះពិនិត្យ និងនែនាំដល់មន្រ្តីហិរញ្ញវត្ថុ និងតាមបណ្តាលមន្ទីរនានាក្នុងខេត្តព្រះសីហនុ រួមទាំងបាននែនាំអោយដល់អង្គសិក្ខាកាមទាំងអស់អោយបានកែលំអអោយបានលទ្ឋផលល្អសម្រាប់ខាងមុខ៕TR

(រូបភាព និងអត្តបទដោយ៖ សម្បត្តិ)

31-11 31-22 31-33 31-44 31-55 31-66