Home / ព័ត៌មានទូទៅ / កិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការការងារសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ របស់គណៈកម្មការទី៤

កិច្ចប្រជុំផ្សព្វផ្សាយ អំពីផែនការការងារសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ របស់គណៈកម្មការទី៤

ខេត្តព្រះសីហនុ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមាន ការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី មេភូមិ ឃុំ ចៅសង្កាត់ រួមទាំងភាគីពាក់ព័ន្ឋនានាដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះលោក ឈិន សេងងួន អភិបាលរងខេត្ត បានអាននូវសមាសភាពក្រុមការងារ របស់គណៈកម្មការទី៤ ជូនអង្គប្រជុំ រួមទាំងបានជំរុញការងារបោសសំអាតតាមដងផ្លូវ កាត់ស្មៅតាមសួនច្បារ រៀបចំតុបតែងភ្លើង ចងទង់ជាតិក្នុងក្រុង ដងផ្លូវ និងតាមផ្ទះ-ល-។

គួរបញ្ជាក់ផងដែរក្រុមការងារទី៤មានភារៈកិច្ចដែលត្រូវទទួលខុសត្រូវដូចតទៅ៖
– ជម្រុញសកម្មភាពបោសសំអាតសំរាមតាមទីសាធារណៈ រមណីដ្ឋាន ឆ្នេរកម្សាន្ដ នងតាមដងផ្លូវក្នុងទីក្រុង
– សម្អាតផ្លូវថ្នល់ កាត់ស្មៅ តម្រឹមមែកឈើ និងដើមឈើដែលនៅជាប់ដងផ្លូវសំខាន់ៗក្នុងទីក្រុង
– រៀបចំតុបតែងលម្អកន្លែងប្រារព្ធពិធី ដោយបំពាក់ភ្លើងលម្អ គោមភ្លើងតាមដងផ្លូវក្នុងទីក្រុង និងរៀបចំតុបតែងភ្លើងលម្អ តាមសួនសាធារណៈក្នុងខេត្ត
– ចលនា និងបំផុសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ដងផ្លូវ ទីប្រជុំជន និងទីផ្សារ ឲ្យសម្អាតអនាម័យ តុបតែងភ្លើងលម្អ និងការចងទង់ជាតិ
– កែលម្អផ្លូវ និងគូសគំនូសផ្លូវ
– កែលម្អសួនច្បារក្នុងទីក្រុង និងលាបថ្នាំថ្មី។TR

(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ)

31-1 31-2 31-3