ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍ ឯកឧត្តម បេន ឃីង ឯកអគ្គរាជទូត នៃស្ថានទូតនូវែលសេឡង់ ប្រចាំប្រទេសថៃ ព្រមទាំងលោក មេបញ្ជាការនាវា លោកស្រីលេខាទូតទី២ និងលោក ប្រធានអនុព័ន្ធការពារនូវែលសេឡង់ ប្រចាំកម្ពុជា។
នៅក្នុងនោះដែរ ឯកឧត្តម ឯកអគ្គរាជទូត បានជម្រាបជូន ឯកឧត្តម អភិបាលខេត្ត នៃការចូលចតរបស់នាវានូវែលសេឡង់ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀត។
ឆ្លៀតក្នុងឱកាលនោះ ឯកឧត្តម អភិបាលខេត្ត បានសំដែងការគួរសម សំណៈសំណាល និងបន្ដមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសនូវែល បន្ដទៀត និងជាចុងក្រោយ ឯកឧត្តម អភិបាលខេត្ត បានជូនកាដូអនុស្សាវរីយ៍ ដល់ឯកអគ្គរាជទូតផងដែរ៕ TR