Home / ព័ត៌មានទូទៅ / កិច្ចប្រជុំមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំព្រឹត្តិការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កិច្ចប្រជុំមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំព្រឹត្តិការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តព្រះសីហនុ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំព្រឹត្តិការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៧ នៅក្នុងខេត្តព្រះសីហនុ ក្រោម អធិបតីភាព លោក ឈិន សេងងួន លោក ស្រ៊ុន ស្រ៊ន់ លោក ផៃ ប៊ុនវណ្ណៈ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំនេះបានប្រកាសនូវប្រការដូចជា៖
– ប្រការទី១: ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធាន រួមទាំងសមាជិកទាំងអស់មានភារកិច្ចដឹកនាំ ត្រួតពិនិត្យ និងតាមដានដំណើរការរៀបចំព្រឹត្តការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមទីសាធារណៈ ទីវត្តអារាម និងតាមបណ្តាឃុំ សង្កាត់ ទូទាំងខេត្តព្រះសីហនុ ឱ្យមានភាពអធិកអធម។

– ប្រការទី២: បានសម្រេចបង្កើតក្រុមការងារចំនួន៥ ដើម្បីជាជំនួយការដល់គណៈកម្មការ រៀបចំរៀបចំព្រឹត្តការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានតួនាទី ភារកិច្ចដូចខាងក្រោម ៖
~ក្រុមការងារទី១: ដឹកនាំដោយលោក គង់ វិតាណៈ អភិបាលរងខេត្ត និងជាប្រធានក្រុមទី១ មានភារិច្ច
-ឃោសនា-ផ្សព្វផ្សាយពីព្រឹត្តការណ៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
-រៀបចំព្រឹត្តការណ៍ទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ពិធីក្រុងពាលី
-រៀបចំ និងដឹកនាំ លេងល្បែងប្រជាប្រិយ តាមទីវត្តអារាម ទីសាធារណៈ សួនច្បារសារធារណៈ និងតាមតំបន់ឆ្នេរ
-សហការ និងរៀបចំទស្សនីយភាពសិល្បៈ ការប្រគុំតន្រ្តី និងរៀបចំលេងល្បែងប្រជាប្រិយ៍
-បំផុសឱ្យបងប្អួន ប្រជាពលរដ្ឋចូលរួមលេងល្បែងប្រជាប្រិយ៍
-ស្វាគមន៍សប្បុរសជនចូលរួមឧបត្ថម្ភ ដល់ការរៀបចំលេងល្បែងប្រជាប្រិយ៍តាមទីវត្តអារាម ទីសាធារណៈ សួនច្បារសារធារណៈ និងតាមតំបន់ឆ្នេរ
-ថតរូប និងវីដេអូនូវរាល់សកម្មភាព នៃពិធីបុណ្យដើម្បីផ្សព្វផ្សាយ និងទុកជាឯកសារ
-រៀបចំផែនការសកម្មភាព និងលើកគម្រោងថវិកាចំណាយ

~ ក្រុមការងារទី២: ដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត និងជាប្រធានក្រុមទី២ មានភារៈកិច្ច៖
– ចាត់ចែងការតាំងពិព័រណ៍ពាណិជ្ជកម្ម និងការប្រគំតន្ដ្រី
– រៀបចំតុបតែងលម្អកន្លែងតាំងពិព័រណ៏ និងកន្លែងប្រគំតន្ត្រី
-ផ្សព្វផ្សាយ និងចងបដាផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឲ្យបានមុនថ្ងៃប្រារព្ធពិធី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅខេត្តព្រះសីហនុ
– ទំនាក់ទំនងជាមួយផ្នែកឯកជន ដើម្បីចូលរួមដាក់តាំងពិព័រណ៍ផលិតផលពាណិជ្ជកម្ម
– រៀបចំដាក់តាំងបង្ហាញអំពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ
– រៀបចំការប្រកួតរូបថត ស្ដីពីកិច្ចការគាំពារបរិស្ថាន និងការអភិរក្សធនធានជីវៈចម្រុះតំបន់ឆ្នេរ និងរូបថតទេសភាពខេត្តព្រះសីហនុ ដើម្បីរៀបចំដាក់តាំងបង្ហាញក្នុងពិព័រណ៍
– រៀបចំផែនការសកម្មភាព និងលើគម្រោងថវិកាចំណាយ
– រាយការណ៍សកម្មភាពការងារជូនប្រធានគណៈកម្មការ។

~ក្រុមការងារទី៣: ដឹកនាំដោយលោក អភិបាលរងខេត្ត និងជាប្រធានក្រុមទី៣ មានភារៈកិច្ច៖
– រៀបចំផែនការ កិច្ចការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
– បែងចែកកម្លាំងការពារសន្ដិសុខ តាមទីតាំងគោលដៅនានា
– រៀបចំប្លង់ទិសដៅនៃការធ្វើចរាចរណ៍ក្នុងក្រុង
– កំណត់ទីតាំងចតរថយន្ដ និងច្រកចេញ ចូល នៅទីតាំងប្រារព្ធពិធី
– កំណត់ទីតាំងនិងសម្របសម្រួលការងារបាញ់កាំជ្រួចអបអរក្នុងពិធីបុណ្យ
– រៀបចំផែនការសកម្មភាព និងលើកគម្រោងថវិកាចំណាយ
– រាយការណ៍សកម្មភាពការងារជូនប្រធានគណៈកម្មការ។

~ក្រុមការងារទី៤: ដឹកនាំដោយលោក ឈិន សេងងួន អភិបាលរងខេត្ត និងជាប្រធានក្រុមទី៤ មានភារៈកិច្ច៖
– ជម្រុញសកម្មភាពបោសសំអាតសំរាមតាមទីសាធារណៈ រមណីដ្ឋាន ឆ្នេរកម្សាន្ដ នងតាមដងផ្លូវក្នុងទីក្រុង
– សម្អាតផ្លូវថ្នល់ កាត់ស្មៅ តម្រឹមមែកឈើ និងដើមឈើដែលនៅជាប់ដងផ្លូវសំខាន់ៗក្នុងទីក្រុង
– រៀបចំតុបតែងលម្អកន្លែងប្រារព្ធពិធី ដោយបំពាក់ភ្លើងលម្អ គោមភ្លើងតាមដងផ្លូវក្នុងទីក្រុង និងរៀបចំតុបតែងភ្លើងលម្អ តាមសួនសាធារណៈក្នុងខេត្ត
– ចលនា និងបំផុសបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ដងផ្លូវ ទីប្រជុំជន និងទីផ្សារ ឲ្យសម្អាតអនាម័យ តុបតែងភ្លើងលម្អ និងការចងទង់ជាតិ
– កែលម្អផ្លូវ និងគូសគំនូសផ្លូវ
– កែលម្អសួនច្បារក្នុងទីក្រុង និងលាបថ្នាំថ្មី។

ក្រុមការងារទទួលបន្ទុកការងាររដ្ឋបាល និងភ័ស្ដុភា ហិរញ្ញវត្ថុមានសមាសភាពដូចខាងក្រោម៖
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុនិង ប្រធានក្រុមទី៥មានភារៈកិច្ចដូចខាងក្រោម៖
-ជាជំនួយការដល់ក្រុមការងារ ដើម្បីត្រួតពិនិត្យ និងសម្របសម្រួលលើសកម្មភាពនានាដែលគណៈកម្មការបានដាក់ចេញ
-សម្របសម្រួលការងាររដ្ឋបាល ធ្វើសេចក្ដីជូនដំណឹង លិខិតអញ្ជើញ និងការរៀបចំកិច្ចប្រជុំរបស់ក្រុមការងារ
-ទទួលសប្បុរសជន និងវិស័យឯកជន ដែលឧបត្ថម្ភដល់ការរៀបចំព្រឹត្តការណ៍នេះ
-គ្រប់គ្រង និងចាត់ចែងការងារហិរញ្ញវត្ថុ ចំណូល-ចំណាយ សម្រាប់សកម្មភាពទាំងឡាយ ដែលបំរើឱ្យការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ១៤ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៧
-ចាត់តាំងមន្រ្ដីសម្រាប់ទទួលអំណោយ និងថវិកាពីសប្បុរសជន ដោយធ្វើការកត់ត្រាឱ្យបានច្បាស់លាស់ដើម្បីប្រកាសថ្លែងអំណរគុណតាមរយៈការផ្សាយបន្តផ្ទាល់ និងតាមវិទ្យុ
-រៀបចំសុន្ទរកថារបស់ថ្នាក់ដឹកនាំខេត្ត
-សម្របសម្រួលរាល់សកម្មភាពនៃកម្មវិធីនីមួយៗ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០១៧
-រៀបចំផែនការសកម្មភាព និងលើគម្រោងថវិកាចំណាយ។ TR

(រូបភាព និងអត្ថបទដោយ៖ក្រុមគេហទំព័រខេត្តព្រះសីហនុ)

29-11 29-22 29-33 29-44