សេចក្តីជូនដំណឹង៖ មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានចាប់ផ្តើម ធ្វើ យុទ្ធនាការផ្តល់ថ្នាំបង្ការជម្ងឺ កញ្រ្ជឹល-ស្អូច ដល់កុមារចាប់ពី អាយុ ៦ខែ ដល់ ៥៩ខែ តាមសហគមន៏ និង សាលារៀន តាមគោលដៅដែលបានកំណត់ដោយមន្ទីរសុខាភិបាល នៅទូទាំងខេត្តព្រះសីហនុ ។
យុទ្ធនាការផ្តល់ថ្នាំបង្ការនេះមាន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនាដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ដែលលទ្ធផលរំពឹងទុកមានកុមារចំណុចត្រូវទទួល ថ្នាំបង្ការជម្ងឺ កញ្រ្ជឹល ស្អូច នាពេលនេះមានចំនួន ២១០០០ នាក់ ។
សូមមាតា បីតា និងអាណាព្យាបាល កុមារទាំងអស់ នាំកុមារដែលមានអាយុ ពី៦ខែ ដល់ ៥៩ ខែមកទទួលថ្នាំ បង្ការជម្ងឺ កញ្រ្ជឹល-ស្អូច បានគ្រប់ៗគ្នា ដើម្បី កូន ចៅ របស់ បងប្អូនជៀសផុតពីពី ជម្ងឺ កញ្រ្ជឹល ស្អូច ។TR
រូបភាព និងអត្ថបទ: មន្ទីរសុខាភិបាលខេត្ត