ស្រុកព្រៃនប់៖ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្ត បានទទួលដំណឹងពីប្រជាពលរដ្ឋរស់នៅភូមិបែកក្រង់ថា មានកុមារីម្នាក់ឈ្មោះ វី លីណា អាយុ ៤ ឆ្នាំ មានរោគមហារីកបាតភ្នែក នេះតាមការបញ្ជាក់របស់ឪពុកឈ្មោះ ចាន់ សាវី អាយុ ៣០ឆ្នាំ មុខរបរ កម្មករសំណង់ និងមានម្តាយឈ្មោះ វឿន ឌឿ អាយុ ២៧ ឆ្នាំ ជាមេផ្ទះ មានទីលំនៅនៅភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ភ្លាមៗនេះដែរឯកឧត្តមបានចាត់ឱ្យឪពុកម្តាយក្មេងយកកូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត រាល់ការចំណាយជាបន្ទុករបស់ឯកឧត្តមផ្ទាល់ ព្រមទាំងឯកឧត្តមផ្តល់ថវិកាចំនួន ៨០០,០០០រៀល (ប៉ែតសិបម៉ឺនរៀល) ជូនដល់ក្រុមគ្រួសារកុមារីលីណាដោះស្រាយ បញ្ហាជីវភាពថែមទៀតផង។ TR
រូបភាព ផេក លោក ហ៊ុយ ប៊ុនឡេង