ស្ទឹងហាវ៖ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមព្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ឬសសីមាព្រះវិហារវត្តពោធន៍មានជ័យ (ហៅវត្តស្ទឹងហាវ) រួមជាមួយមន្ដ្រីមន្ទីរស្ថាប័នផ្សេងៗសិស្សានុសិស្ស តាអាចារ្យ យាយជី និងប្រជាជននៅក្នុងស្រុកនិងក្រៅស្រុក។
នៅក្នុងឱកាសនោះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ក៏បានអានសាររបស់សម្ដេចអគ្គមហាសេនីយ៍បតីតេជោ ហ៊ុន សែន និងសូមណូមពរដល់បងប្អូនពុទ្ធបរិស័ទ ក្មួយៗជាសិស្សានុសិស្សបន្តខិតខំរៀនសូត្រដើម្បីបន្ដកសាងជាតិឲ្យមានភាពរីកចំរើន និងឲ្យជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា និងចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាស្របពេលបញ្ចប់ការថ្លែងសន្ទរកថានោះឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ បានបំពាក់គ្រឿងឥស្សិរិយសជូនដល់មន្រ្ដីរាជការព្រះចៅអធិកាវត្តតាអាចារ្យយាយជី និងផ្ដល់ជូនអំណោយដល់សិស្សានុសិស្ស។
ជាចុងក្រោយឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៉ុល សារឿន និង ឯកឧត្តម យន្ត មីន បានស្រោចទឹកផ្ការួចចូលទៅកាត់ខ្សែសីម៉ា ដើម្បីទទួលពរជ័យទាំងអស់គ្នា ។ (អត្ថបទរូបភាពដោយ៖ សំណាង សារ៉ាត)