ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវ កិច្ចប្រជុំសាមញ្ញ លើកទី២៦ របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី២ ឆ្នាំទី២ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ
និងមាន ការអញ្ជើញចូលរួមពីសំណាក ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ទីរ ស្ថាប័ន ពាក់ព័ន្ធនានា ក្នុងខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំបានពិភាក្សាដោយផ្តោតសំខាន់ទៅលើរប្រៀបវារៈដូចជា៖
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី២
-ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យនិងអនុម័តរបាយការណ៍ប្រចាំខែមិថុនាឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦)
-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ២៩១ សសរ /១៤ ស្តីពីការបង្កើត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ២៨៤សសរ /១៤ ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត
-ពិនិត្យ និងអនុម័តប្រតិទិន ការងារសម្រាប់ដំណើការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៧-២០១៩) របស់រដ្ឋបាល ខេត្តព្រះសីហនុ
-ពិនិត្យ និង ឯកភាពលើការជ្រើសរើសក្រុងព្រះសីហនុ សម្រាប់អនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរដ្ឋបាលក្រុង។ (សម្បត្តិ)