ខេត្តព្រះសីហនុ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានរៀបចំពិធីសំណេះសំណាល ជាមួយសមាជិកសមាគម អតីតយុទ្ធជនកម្ពុជា ចំនួន២៥២ នាក់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការស.អ.ក និងឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការក្នុងខេត្តទាំងអស់។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គលេខាធិការ បាននាំយកអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់សមាជិកចូលរួម ក្នុងម្នាក់ៗទទួលបាន៖
១- ថវិកា ចំនួន ៥០.០០០ រៀល
២- អង្ករ ចំនួន ២៥ គីឡូក្រាម
៣- មី ចំនួួន ០១ កេះតូច
៤- ត្រីខ ចំនួន ០១ យួរ
៥- សារ៉ុង ចំនួន ០១
៦- ក្រមា ចំនួន ០១
៧- ភួយ ចំនួន ០១
៨- មុង ចំនួន ០១
ហើយឯកឧត្តម នាយឧត្តមសេនីយ៍បានសន្យា និងចាត់ឲ្យ ស.អ.ក ខេត្ត ពិនិត្យជាក់ស្តែង ក្នុងការជួយសាងសង់ផ្ទះជូនសមាជិក ចំនួន ៤ គ្រួសារ ដែលមានជីវភាព ទីទ័លក្រីក្រ មានដី-អត់ផ្ទះ មានទីលំនៅ៖
+ក្រុងព្រះសីហនុ (១ នាក់)
– ឈ្មោះ កែវ ម៉ើត ភេទប្រុស និវត្តជន (យោធា)
+ស្រុកព្រៃនប់ ( ០៣ នាក់)
១- ឈ្មោះ ថាច់ សុផល ភេទប្រុស និវត្តជន (នគរបាល)
២- ឈ្មោះ រស់ សុះ ភេទប្រុស និវត្តជន (យោធា)
៣- ឈ្មោះ សៅ ឡាយ ភេទប្រុស និវត្តជន (យោធា)។
ដោយធ្វើការសាងសង់ ឲ្យហើយរួចរាល់មុនទិវាអតីតយុទ្ធជនកម្ពុជា ដែលប្រារព្ធធ្វេីនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ។
កម្មវិធីបានបញ្ចប់ក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាល យ៉ាងក្រៃលែង៕ TR