ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ បានធ្វើកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ ស្ដីអំពីការរៀបចំគោលនយោបាយនៃការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ក្រោមអធិបតី ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ គណៈប្រតិភូត នៃក្រសួងបរិស្ថាន ព្រមទាំងមន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធនានា។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានោះគឺពិភាក្សាលើការរៀបចំបង់ថ្លៃសេវាកម្មអេកូឡូស៊ីនៅតំបន់ការពារធម្មជាតិក្បាលឆាយជាមួយតំណាងមន្ទីរពាក់ព័ន្ធថ្នាក់ខេត្ត និងគម្រោងចុះទស្សនាកិច្ចសិក្សានៅថ្ងៃទី២៥ ខែមីនា ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង និងលទ្ធភាពរៀបចំក្របខណ្ឌគោលនយោបាយស្ដីពីការទូទាត់សេវាកម្មប្រព័ន្ធអេកូឡូស៊ី៕
(រូភាពដោយ៖ សំណាង សារ៉ាត់)