ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបង្កើតគណៈកម្មាការធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីមន្រ្ដីតាមមន្ទីរអង្គភាពនានា។
នៅក្នុងអង្គប្រជុំនេះដែរក៏មានការអាននៅសារលិខិតមួយចំនួនដូចជា៖
• លិខិតរដ្ឋបាលខេត្តព្រះសីហនុ លេខ ០៤១/១៧សសរ
• លិខិតរាជរដ្ឋភិបាលកម្ពុជា លេខ ០៥សរណន
• លិខិតរាជរដ្ឋាភិបាលកម្ពុជា លេខ ១២៧ សសរ
បន្ទាប់ពីមានការអាននៅសារលិខិតរួចមកឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសំនូមពរនៅក្នុងអង្គប្រជុំនៅចំនុចមួយចំនួន៖
• សំនូមពរអោយអាជ្ញាធរតាមមូលដ្ឋានចូលរួមការពារធនធានធម្មជាតិ
• ដាក់ផែនការទប់ស្កាត់បទល្មើសផ្សេងៗទាក់ទង និងធនធានធម្មជាតិ
• គោលដៅសំខាន់គឺព្រៃឈើ ត្រីទឹកសាប ការពារកុំអោយបាត់បង់
• អភិរក្សធនធានធម្មជាតិក្រោមបាតសមុទ្រ
• បញ្ហាការកាប់ព្រៃឈើរុករានយកដី ការនេសាទខុសច្បាប។
( រូបភាពអត្ថបទដោយ៖ សម្បត្តិ សំណាង សារ៉ាត់ )