ខេត្តព្រះសីហនុ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីកិច្ចការសុវត្ថិភាព ដីធ្លី បរិស្ថាន នៃក្របខណ្ឌគម្រោងមូលនិធិឃុំ សង្កាត់ នៅសាលាខេត្តព្រះសីហនុ នាឱកាសនោះក៏បានប្រារព្ឋនូវវិធីបើកក្រោមអធិបតីភាព លោក ឈិត រតនៈ នាយករងរដ្ឋបាល នៃសាលាខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីទីប្រឹក្សាក្រុង ស្រុក មន្រ្តីបច្ចេកទេសគាំទ្រឃុំ សង្កាត់ ក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្ទឹងហាវ និងកំពង់សីលា មន្រី្តគាំទ្របចេ្ចកទេស TSO ស្មៀនឃុំ សង្កាត់២៧ ឃុំ សង្កាត់ មន្រ្តី្កការិយាល័យកសាងសមត្ថភាពខេត្ត។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីបង្កើនចំណេះដឹងដល់ស្មៀនឃុំ សង្កាត់ មន្រ្តីបច្ចេកទេសគាំទ្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ស្តីពីការរៀបចំរបាយការណ៍ ដីធ្លី បរិស្ថាន ក្នុងក្របខណ្ឌគម្រោងមូលនិធិឃុំ សង្កាត់ ប្រកបដោយគុណភាព ស្របតាមគោលការណ៍ណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់។រួមទាំងមានគោលដៅ៖
• បង្ហាញគោលការណ៍ណែនាំស្តីពីការវិភាគផលប៉ះពាល់ បរិស្ថានក្នុងក្របខណ្ឌគម្រោងមូលនិធិឃុំ សង្កាត់
• ករណីសិក្សា ផលប៉ះពាល់បរិស្ថាន ក្នុងក្របខណ្ឌគម្រោងមូលនិធិឃុំ សង្កាត់
• គោលការណ៍ណែនាំស្តីពីផលប៉ះពាល់ដីធ្លី ក្នុងក្របខណ្ឌគម្រោងមូលនិធិឃុំ សង្កាត់
• ករណីសិក្សាផលប៉ះពាល់ដីធ្លី ក្នុងក្របខណ្ឌគម្រោងមូលនិធិឃុំ សង្កាត់ ៕ TR
(រូបភាព និងអត្ថបទដោយ៖ សម្បត្តិ និងរ៉ន )