Home / ព័ត៌មានទូទៅ / គណៈប្រតិភូកងទ័ពវៀតណាម បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ

គណៈប្រតិភូកងទ័ពវៀតណាម បានអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៧ គណៈប្រតិភូកងទ័ពវៀតណាមបានអញ្ជើញចូលជួបសម្ដែងការគួរសមព្រមទាំងសាកសួរសុខទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធរួមទាំងមន្រ្ដីមន្ទីរអង្គភាពនានាដែលដឹកនាំដោយឯកឧត្តម យន្ដ មីន អភិបាល  នៃគណៈអភិបាលខេត្តព្រះសីហនុ។

នាឱកាសនោះឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុក៏បានមានប្រសាសន៏រៀបរាប់ពីវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច រួមទាំងចំណងមិត្តភាពរវាងកម្ពុជា និង វៀតណាម។ ឆ្លៀតក្នុងឪកាសនេះគណៈប្រតិភូកងទ័ពវៀតណាម ក៏បានសម្លែងនូវការរីករាយ ដែលបានចូលជូបនិង សម្លែងការគួរសមនាឱកាស រួមទាំងបានសាកសួរនូវសុខទុក្ខរបស់បង ប្អូន មន្រ្តីរាជការតាមបណ្តាមន្ទីរអង្គភាពនានាដែលបានចូលរួមនាឱកាសនេះផងដែរ។

ពិធីសំណេះសំណាលបានបញ្ជប់ដោយភាពជោគជ័យ និងបរិយាកាសរីករាយឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានជូននូវវត្ថុអនុស្សាវរីដល់ គណៈប្រតិភូកងទ័ពវៀតណាម ហើយគណៈប្រតិភូកងទ័ពវៀតណាម បានពាំនាំនូវវត្ថុអនុស្សាវរីមកជូនដល់ឯកឧត្តម យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងជូនដល់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធរួមទាំងមន្រ្ដីមន្ទីរអង្គភាព៕ TR (រូបថត និងអត្ថបទដោយ៖ សម្បត្តិ សំណាង សារ៉ាត់)

meeting-with-vn1 meeting-with-vn2 meeting-with-vn3 meeting-with-vn4 meeting-with-vn5 meeting-with-vn6 meeting-with-vn7