Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញការិយា​ល័យ​​​​នគរ​​​​បាលប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបករណីគ្រឿងញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ

កម្លាំងជំនាញការិយា​ល័យ​​​​នគរ​​​​បាលប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបករណីគ្រឿងញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ

ស្រុកស្ទឹងហាវ៖ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង៣០នាទី កម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានធ្វើការបង្រ្កាបករណី គ្រឿងញៀន មួយកន្លែងស្ថិតចំណុច ក្រុម១៤ ភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ (ស្រី ០១នាក់) រួមនឹងវត្ថុតាង ដូចរាយលំអិតខាងក្រោម៖
១-ឈ្មោះ ចាន់ យាន ហៅ ឌែង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើត៖ សង្កាត់ទំនប់រលក ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ
-ទីលំនៅបច្ចុប្បន្ន៖ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ៥ (ថ្មី)
-មុខរបរ៖ នេសាទ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
២-ឈ្មោះ ស៊ិន ស្រីនួន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ
-ស្រុកកំណើត៖ ភូមិស្វាយ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង
-ទីលំនៅបច្ចុប្បន្ន៖ ផ្ទះជួលក្រុម ១៤ ភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
-កម្រិតវប្បធម៌៖ ថ្នាក់ទី ២ (ថ្មី)
-មុខរបរ៖ នៅផ្ទះ
-អត្តសញ្ញណបណ្ណ័៖ គ្មាន
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ០.០៧ ក្រាម (ទម្ងន់សុទ្ធ)

ចំពោះករណីទាំងពីរខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

drug4