Home / ព័ត៌មានសន្តិសុខសង្គម / កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច​ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ

កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀនបានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច​ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ២១ និង៣០ នាទី កម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីគ្រឿងញៀន មួយកន្លែង ដែលបានប្រព្រឹត្តនៅចំណុច សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងចាប់យកដូចខាងក្រោម៖
១.ឈ្មោះ អ៊ុម សុខម៉ាឌី ភេទប្រុស ឆ្នាំកំណើត ១៩៩០ ជនជាតិខ្មែរ
-ស្រុកកំណើ់តៈ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
-ទីលំនៅបច្ចុប្បន្នៈ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
-លិខិតសម្គាល់ខ្លួនៈ ឬ អត្តសញ្ញាណបណ្ណ័ៈ 030481511
-មុខរបរៈ មិនពិតប្រាកដ
-កម្រិតវប្បធម៌ៈថ្នាក់ទី ៥ (ថ្មី)
-ពីបទៈជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ០១ កញ្ចប់ ទម្ងន់ ៣.៧១ ក្រាម (ទម្ងន់សុទ្ធ)

ចំពោះករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ។

drug