Home / ព័ត៌មានទូទៅ / កិច្ចប្រជុំពិភាក្សា ស្ដីពីការអនុវត្តគម្រោងមូលនិធិ ឃុំ/សង្កាត់ឆ្នាំ ២០១៦

កិច្ចប្រជុំពិភាក្សា ស្ដីពីការអនុវត្តគម្រោងមូលនិធិ ឃុំ/សង្កាត់ឆ្នាំ ២០១៦

ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៧ នៅសាលាខេត្តព្រះសីហនុ មានកិច្ចប្រជុំពិភាក្សាស្ដីពីការអនុវត្តគម្រោងមូលនិធិ ឃុំ/សង្កាត់ឆ្នាំ ២០១៦ ក្រោមអធិបតីភាពលោក ស្រ៊ុន ស្រ៊ន់ អភិបាលខេត្តស្ដីទី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារថ្នាក់ជាតិ ចុះត្រួតពិនិត្យ និងតាមដានការអនុវត្តមូលនិធិឃុំ/សង្កាត់ ។

ក្នុងអង្គប្រជុំនេះដែរក៏មានគោលបំណងដូចជា៖
• ពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ មន្រ្ដី រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងពាក់ព័ន្ធក្នុងការដំណើរការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព
• ជំរុញការអនុវត្តគម្រោងឲ្យទាន់ពេលវេលា និងត្រឹមត្រូវតាមនីតិវិធី និងបទដ្ឋានបច្ចេកទេស
• ស្វែងរកភាពមិនប្រក្រតី និងចំនុចខ្វះខាតនានាក្នុងការអនុវត្តគម្រោងដើម្បីចាត់វិធានការដោះស្រាយកែលម្អ និងដាក់វិន័យ ។

ក្រោយពីធ្វើបទបង្ហាញ និងពន្យល់ពីគោលបំណងអង្គប្រជុំរួចមក អង្គប្រជុំក៏បានបញ្ចេញមតិយោបល់របស់ខ្លួនផងដែរ៕

(រូបភាពដោយ និង អត្ថបទដោយ៖ សម្បត្តិ សំណាង)

17-2 17-3 17-4 17-5 17-6